Wednesday, July 11, 2018

អត្ថប្រយោជន៍របស់ទឹកឃ្មុំ


អត្ថប្រយោជន៍ ៨យ៉ាង របស់ទឹកឃ្មុំ ទឹកឃ្មុំមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សយើងដូចជា សម្រាប់ព្យាបាលជំងឺផ្សេងៗរួមទាំងប្រយោជន៍ក្នុងការថែរក្សាសម្រស់ ពិសេសស្បែកមុខទៀតផង។ តើទឹកឃ្មុំ មានប្រយោជន៌ និងគុណសម្បតិ្តអ្វីខ្លះ? 
- ទឹកឃ្មុំជួយរក្សាតុល្យភាពរាងកាយ និងរក្សាទម្ងន់: អ្នកដែលមានបញ្ហាឈឺសន្លាក់ដៃជើង ឈីឆ្អឹងឆ្អែង សរសៃទាញញឹកញាប់ ឬរោគធាត់ក៏អាចទទួលទានទឹកឃ្មុំ ដើម្បីជួយបន្ថយជំងឺផ្សេងៗបានដែរ វិធី: យកទឹកឃ្មុំ ៣ស្លាបព្រា លាយផ្សំជាមួយទឹកខ្មេះ និងទឹកប៉ោម ៣ស្លាបព្រា កាហ្វេលាយទឹកសុទ្ឋ ១កែវ ទទួលទានរៀងរាល់ព្រឹកក្រោយភ្ញាក់ពីដំណេក និងនៅចន្លោះពេលបាយជាប្រចាំរាល់ថ្ងៃ វានឹងជួយធ្វើអោយរាងកាយរបស់អ្នកមានសុខភាពមាំមួន។ 
- មុខស្ងួតបែកស្រកា: ស្ត្រីដែលមានស្បែកមុខក្រៀមស្ងួត សូមយកស៊ុត ១គ្រាប់ គោះយកផ្នែកក្រហមលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរបញ្ចូលអោយសព្វហើយលាបបំពោកលើផ្ទៃមុខទុកចោល ប្រហែល១០នាទី បន្ទាប់មក សឹមលាងសម្អាតចេញវិញដោយទឹកស្អាត។ 
- ទឹកឃ្មុំផ្សះមុនខ្យាច់លើផ្ទៃមុខ: ត្រូវអនុវត្តក្រោយពីលុបលាងមុខដោយទឹកក្តៅអ៊ុនៗ រួចជូតអោយស្ងួតបន្ទាប់មក យកចេកអំបូង មួយកំណាត់ផ្លែ កិនលាយជាមួយទឹកឃ្មុំ ហើយលាបលើផ្ទៃមុខទុកចោល ពី១០-១៥ នាទី ទើបសិមលាងចេញវិញ។ ដោយសារ ទឹកឃ្មុំមានអង់ហ្ស៊ីមអាចធ្វើអោយស្បែកមុខរបស់អ្នកមានសំណើមត្រជាក់ និងជួយបំប៉នស្បែកអោយសខ្ចីក្មេងជាងវ័យ។ 
- សក់ជំពាក់ជំពិនពិបាកថែទាំសិត: ត្រូវ សាកល្បងរូបមន្តនេះមើលក្រោយ ពីកក់សក់រួចយកទឹកឃ្មុំលាយជាមួយប្រេងអូលីវដោយមួយមុខៗ ៣ស្លាបព្រាលាយអោយសព្វសរសៃសក់ ហើយទុកចោល ៣-៥នាទី ទើបសឹមលាងចេញវិញដោយទឹកស្អាតនោះសរសៃសក់នឹងទន់ល្មើយគួរអោយស្រឡាញ់។ 
- គេងមិនលក់ :សូមយកទឹកឃ្មុំលាយជាមួយទឹកក្តៅអ៊ុនៗ ឬទឹកដោះគោដាក់កម្តៅអោយក្តៅ ហើយពិសាមុនពេលចូលគេងនោះ វានឹងជួយអោយអ្នកគេបានលង់លក់ស្រួល។ 
- ដុសខាត់ស្បែកដោយវិធីងាយៗ: គឺគ្រាន់តែយកទឹកឃ្មុំលាយផ្សំជាមួយផ្លែប៉ោមកិនក្រឡុកបញ្ចូលគ្នាលាបអោយសព្វលើផ្ទៃមុខដោយថ្នមៗភាពគ្រើមរបស់ផ្លែប៉ោមអាចជួយកម្ចាត់កោសិកាស្បែកចាស់ចេញ ផ្លាស់កោសិកាស្បែកថ្មីឡើងមកមានភាពភ្លីថ្លា។ 
៧- រូបមន្តបំបាត់ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក: យកការ៉ុត ១មើមបកសំបកចេញ ហើយកិនក្រឡុកអោយម៉ដ្ឋដោយលាយផ្សំជាមួយទឹកឃ្មុំ បន្ទាប់មកលាបបំពោកអោយសព្វលើផ្ទៃមុខទុកចោលពី ៥-១០នាទី រួចហើយសឹមលុបលាង ចេញវិញ នោះស្មាមជ្រីវជ្រួញនឹងបាត់ទៅបន្តិចម្តងៗពីលើផ្ទៃមុខរបស់អ្នក។ 
- អាការឈីកស្ងួតបំពង់ក: ដើម្បីបំបាត់អាការនេះ គ្រាន់តែផ្សំទឹកក្រូចឆ្មារ មួយផ្លែ ជាមួយទឹកឃ្មុំ ២ ទៅ៣ស្លាបព្រាបាយ និងទឹកក្តៅ ២ស្លាបព្រាបាយ ពិសាដោយ ក្រេបបន្តិចម្តងៗ ដើម្បីបំបាត់អាការឈី ក្នុងបំពង់ក។ បើពិសាមិនអស់ទេអាចយកទៅលាបមុខក៏បាន ដោយលាបទុករយៈពេល ១០-១៥ នាទីទើបសឹមលុបលាងមុខចេញវិញដោយទឹកស្អាត នោះស្បែកមុខរបស់អ្នកនឹងសរលោងតឹងណែនជាមិនខាន។

No comments: