Wednesday, July 11, 2018

មកស្វែងយល់អំពី​ភេសជ្ជៈ​៥​ប្រភេទ​ជំនួយ​​សុខភាព


១-ស្ត្រ​បឺ​រី ៖ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ផ្លែ​ស្ត្រ​បឺ​រី​អាច​ជួយ​ការពារ​ក្រពះ​ពី​ឥទ្ធិពល​របស់​ជាតិ​ស្រា​បាន ដូច្នេះ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ក្តី​សង្ឃឹម​ចំពោះ​ការ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ ។ អ្នក​ស្រាវជ្រាវ​កំពុង​តែ​សិក្សា​ទៅ​លើ​ភ្នាស​បញ្ចេញ​ទឹករំអិល​របស់​ក្រពះ​​​​ដែល​ជា​កោសិកា​ពិសេស​មាន​តួនាទី​បញ្ចេញ​ជាតិ​អាស៊ីត និង​អង់ស៊ីម​សម្រាប់​ជា​ជំនួយ​ដល់​ការ​រំលាយ​អាហារ ។ តួនាទី​របស់​វា​មួយទៀត​គឺ​បញ្ចេញ​ទឹករំអិល​សម្រាប់​ការពារ​ភ្នាស​ខាងក្រៅ​របស់​ក្រពះ​ពី​អាស៊ីត​ផង​ដែរ ។
ការ​រលាក​ភ្នាស​របស់​ក្រពះ​មានការ​ទាក់ទង​យ៉ាង​ខ្លាំង​នឹង​ការ​ទទួលទាន​ស្រា ប៉ុន្តែ​វា​ក៏​អាច​​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​វីរុស ឬ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​បាន​ដែរ (​ដូច​ជា​ថ្នាំ​អាស្ពីរីន​ជាដើម​) ។
លោក​ម៉ូ​រី​ហ្ស៊ី​យូ (Maurizio Battino) អ្នកសម្របសម្រួល​របស់​ក្រុម​ស្រាវជ្រាវ​បាន​ពន្យល់​​ឲ្យ​ដឹង​ថា​៖ «​ស្ថិត​ក្នុង​ករណី​នេះ ការ​ទទួលទាន​ផ្លែ​ស្ត្រ​បឺ​រី​ក្នុង​ពេល ឬ​ក្រោយ​ពេល​មាន​ជំងឺ វា​អាច​បន្ធូរបន្ថយ​ការ​ខូចខាត​ភ្នាស​បញ្ចេញ​ទឹករំអិល​របស់​ក្រពះ​បាន ។ ការ​សិក្សា​នេះ​មិនមែន​កើត​ចេញពី​ការ​ស្រមើស្រមៃ​ជា​វិធី​មួយ​អាច​បន្ថយឥទ្ធិពល​នៃ​ការ​ទទួលទាន​ស្រា​ឡើយ តែ​វា​គឺជា​របៀប​ដែល​គេ​រក​ឃើញ​មូ​លេ​គុល​ជា​ច្រើន​នៅ​ក្នុង​ភ្នាស​របស់​ក្រពះ ដែល​វា​អាច​ជួយ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​ភ្នាក់ងារ​បង្ក​ជំងឺ ផ្សេង​ៗ​ទៅ​វិញ​ទេ។
២-ទឹក​ផ្លែ​បឺ​រី ៖ រសជាតិ​ដ៏​ស្រទន់​របស់​ទឹក​ផ្លែ​បឺ​រី​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន C ហើយ​ផ្លែ​បឺ​រី​ពណ៌​ខៀវ និង​ផ្លែ​រ៉ា​ស​បឺ​រី​សុទ្ធតែ​មាន​សារធាតុ Lutein ដែល​មាន​ផល​ល្អ​ចំពោះ​សុខភាព​ភ្នែក ។ គេ​យល់​ថា​ផ្លែ​បឺ​រី​ខ្មៅ​មាន​ផល​ល្អ​ចំពោះ​សុខភាព​ស្បែក ព្រោះ​វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ​អង់​ទី​អុក​ស៊ី​ដង់ និង Anthocyanidins សម្រាប់​ជួយ​ពង្រឹង​ចំណង​រវាង​សរសៃ​កូ​ឡា​ជែ​ន​របស់​ស្បែក ។
៣-ទឹកដូង ៖ នេះ​គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​, សូ​ដ្យូ​ម និង​ជាតិ​ស្ករ​តិចតួច​។ វា​គឺជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ពេញ​និយម​បំផុត បូក​រួម​នឹង​មាន​ជាតិ​សរសៃ​ផង​ដែរ ។
៤-ទឹក​ផ្លែ​ទទឹម ៖ ផ្លែ​ទទឹម​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយ​ចំនួន ហើយ​ក្នុង​នោះ​ក៏​ជំនួយ​ស្ថានភាព​ស្ត្រេ​ស​ផង​ដែរ តាម​រយៈ​ការ​កាត់​បន្ថយ​ស្ត្រេ​ស​អ៊័​រ​ម៉ូ​ន​នៅ​ក្នុង​ទឹកមាត់ និង​ល្អ​ចំពោះ​សុខភាព​បេះដូង​ប្រសិនបើ​ពួក​គេ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​ជា​ទៀងទាត់ ។
៥-ទឹក​ប្រទាល​កន្ទុយក្រពើ ៖ វា​ប្រហែលជា​មិនមែន​ជា​ការ​ភ្លក់​មួយ​ដ៏​ល្អ​បំផុត​នោះ​ទេ តែ​វា​គឺជា​រស់ជាតិ​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​ប្រទាល​កន្ទុយក្រពើ​សម្បូរ​ទៅ​ដោយ​ជីវជាតិ​យ៉ាងច្រើន​ដូច​ជា វីតាមីន​, ជាតិ​រ៉ែ​, អាស៊ីត​អា​មី​ណេ និង​សារធាតុ សំខាន់​ៗ​ផ្សេង​ទៀត​។ វា​ក៏​ល្អ​សម្រាប់​កាត់​បន្ថយ​ការ​រលាក​, ល្អ​ចំពោះ​ស្បែក​, សុខភាព​ធ្មេញ និង​ប្រព័ន្ធ​ភាព​សាំ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

No comments: