Wednesday, July 11, 2018

អត្ថប្រយោជន៍​មួយចំនួន​នៃ​បន្លែ​ពណ៌​បៃតង​ចំពោះ​សុខភាព​របស់​អ្នក

បន្លែ​គឺជា​អាហារ​ធម្មជាតិ ដែល​មាន​សារធាតុចិញ្ចឹម​ស្ទើរតែ​ទាំងអស់ ដែល​រាង​កាយ​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​ឲ្យ​បាន​ត្រឹមត្រូវ ។ វា​គឺជា​ការណ៍​ពិត​ដែល​បន្លែ​តែ​មួយ​មុខ​មិន​អាច​បំពេញ​តម្រូវ​ការ​អាហារូបត្ថម្ភ​ទាំងអស់​នៃ​រាង​កាយ​របស់​អ្នក​បាន​ទេ ដូច្នេះ​វា​ជា​ការណ៍​សំខាន់​ក្នុង​ការ​បរិភោគ​បន្លែ​ឲ្យ​បាន​ច្រើន​មុខ​ក្នុង​របប​អាហារ​របស់​អ្នក ។
មិន​ថា​អ្នក​បរិភោគ​ម្ហូបអាហារ​អ្វី​ទេ សូមកុំ​ភ្លេច​បន្ថែមបន្លែ​ចូល​ក្នុង​មុខម្ហូប​នោះ ។ បន្លែ​គឺជា​ប្រភព​សារធាតុចិញ្ចឹម​ដ៏​ច្រើន មាន​ទាំង​វីតាមីន​រហូត​ដល់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ជំហាន​ដំបូង​ដើម្បី​ទទួល​បាន​សុខភាព​ល្អ គឺជា​អ្វី​ដែល​អ្នក​បរិភោគ ។
ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​បន្លែ​ពណ៌​បៃតង​ចំពោះ​សុខភាព​របស់​អ្នក ។
១-​ប្រឆាំង​នឹង​ជំងឺមហារីក
បន្លែ​មិន​ត្រឹមតែ​ជា​អាហារ​ធម្មជាតិ​ល្អ​បំផុត​នោះ​ទេ វា​ថែម​ទាំង​ជួយ​ការពារ​ជំងឺមហារីក​បាន​ទៀត​ផង​។ ដូច​គ្នា​នេះ​ដែរ បន្លែ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ក្នុង​រាង​កាយ ។
២-​ល្អ​ចំពោះ​សុខភាព​បេះដូង
វា​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​គ្រូពេទ្យ​របស់​អ្នក​ណែនាំ​ឲ្យ​អ្នក​បរិភោគ​បន្លែ​សម្រាប់​សុខភាព​បេះដូង ដោយសារ​តែ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បន្លែ​មាន​សម្រាប់​ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ ។
៣-​ស្រក​ទម្ងន់
ការ​ឡើង​ទម្ងន់ នឹង​លែង​ជា​សុបិន​អាក្រក់​សម្រាប់​អ្នក​ទៀត​ហើយ ប្រសិនបើ​អ្នក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្តូរ​របប​អាហារ​ដែល​មាន​បន្លែ​កាន់តែ​ច្រើន ។ ជាតិ​កាក​សរសៃ​ដ៏​ច្រើន​ដែល​មាន​ក្នុង​បន្លែ​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​លឿន ដូច្នេះ​អ្នក​នឹង​មិន​បរិភោគ​អាហារ​ដ៏​ច្រើន​ដូច​ពេល​មុន​ទៀត​ទេ ។
៤-​កាត់​បន្ថយ​សម្ពាធ​ឈាម និង​រក្សា​វា​ក្នុង​កម្រិត​ដែល​ល្អ​ចំពោះ​សុខភាព
បន្លែ​ភាគច្រើន​មិន​មាន​ជាតិ​សូ​ដ្យូ​ម​ទេ​។ កត្តា​នេះ​ធ្វើ​ឱ្យ​បន្លែ​ជា​ជម្រើស​ដ៏​ល្អ​ចំពោះ​សុខភាព​បេះដូង ។ ការ​ទទួលទាន​បន្លែ​នឹង​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល និង​ប្រក​ដ​ដោយ​ប្រសិទ្ធភាព ។ នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ទទួលទាន​បន្លែ​ជា​រៀងរាល់ថ្ងៃ ។
៥-​គ្មាន​បញ្ហា​ទាក់ទង​នឹង​ការ​ទល់លាមក
ប្រសិនបើ​អ្នកមាន​បញ្ហា​ទល់លាមក សូម​សាកល្បង​ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក​ដោយ​ទទួលទាន​បន្លែ​ឲ្យ​កាន់តែ​ច្រើន​ឡើង ។ វា​នឹង​ដោះស្រាយ​បញ្ហា​ទល់លាមក​របស់​អ្នក​យ៉ាង​ងាយស្រួល​ជាមួយនឹង​ជាតិ​កាក​សរសៃ​ដ៏​ច្រើន​ក្នុង​បន្លែ ៕

No comments: